លក្ខខណ្ឌ

 

ឯកសារនេះកំណត់នូវលក្ខខណ្ឌមួយចំនួនដែលណែនាំលោកអ្នកអំពីការលក់ ព្រមទាំងការទិញទំនិញ និង សេវាកម្មនៅលើគេហទំព័រនេះ ដូច្នេះសូមអានឯកសារនេះដោយយកចិត្តទុកដាក់។ ប្រសិនបើលោកអ្នកមិនទាន់ ប្រាកដ ឬមិនយល់ព្រមតាមលក្ខខណ្ឌនេះ នោះលោកអ្នកមិនគួរយល់ព្រមតាមឡើយ។

 

យើងខ្ញុំនឹងផ្តល់ជូនសេវាកម្មជូនលោកអ្នក តែក្នុងករណីដែលលោកអ្នកយល់ព្រមតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង នេះ ដោយគ្រាន់តែចុចលើប៊ូតុង "REGISTER" នៅពេលចុះឈ្មោះជាមួយយើងខ្ញុំប៉ុណ្ណោះ។

 

ផ្នែកទី១៖ និយមន័យ

"កិច្ចព្រមព្រៀង" សំដៅដល់លក្ខខណ្ឌនេះ។

"គោលការណ៍ណែនាំ Shop168.me" សំដៅដល់គោលការណ៍ណែនាំដែលចេញដោយ Shop168.me តាមកាល វេលា ដោយណែនាំអំពីការផ្តល់ជូនសម្រាប់លក់ និងការលក់ ព្រមទាំងសម្រាប់ទិញ និងការទិញទំនិញ និង សេវាកម្មនានានៅលើគេហទំព័រនេះ។

"អ្នកទិញ" សំដៅដល់បុគ្គល ឬក្រុមហ៊ុនដែលទិញទំនិញ ឬសេវាកម្មណាមួយដែលផ្តល់ជូនសម្រាប់លក់នៅលើ គេហទំព័រនេះ។

"ថ្លៃទំនិញ ឬសេវាកម្ម" សំដៅដល់តម្លៃដែលបញ្ជាក់ដោយអ្នកលក់សម្រាប់ទំនិញ ឬសេវាកម្មដែលផ្តល់ជូនដោយ អ្នកលក់សម្រាប់ការលក់មុខទំនិញ ឬសេវាកម្មមួយ។

"សេចក្តីជូនដំណឹងបញ្ជាក់" សំដៅដល់សេចក្តីជូនដំណឹងដែលមានបញ្ជាក់នៅក្នុងប្រការ ១០.១។

"ថ្លៃសេវា" សំដៅដល់ការគិតថ្លៃសេវាណាមួយដែល Shop168.me គិតថ្លៃក្នុងវិក្កយបត្រទូទាត់ប្រាក់មួយ។

"ភាគីធានាសង" សំដៅដល់ Shop168.me ណាមួយ មន្ត្រី បុគ្គលិក អ្នកម៉ៅការ អ្នកពិគ្រោះយោបល់ និងភ្នាក់ងារ ណាមួយរបស់ខ្លួនតាមកាលវេលា ព្រមទាំងអង្គភាព សហការី ឬក្រុមហ៊ុនបុត្រសម្ព័ន្ធណាមួយរបស់Shop168.me រួមទាំងមន្ត្រី បុគ្គលិក អ្នកម៉ៅការ អ្នកពិគ្រោះយោបល់ និងភ្នាក់ងារណាមួយរបស់អង្គភាព សហការី ឬក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនោះតាមកាលវេលា;

"សិទ្ធិលើកម្មសិទ្ធិបញ្ញា" សំដៅដល់កម្មសិទ្ធិបញ្ញាមិនថាការពារដោយច្បាប់ពាក់ព័ន្ធ ឬក្រោមលក្ខន្តិកៈណាមួយ ឡើយដែលរួមមាន (ជាអាទិ៍) ការរក្សាសិទ្ធិថតចម្លង និងសិទ្ធិស្រដៀងគ្នា សិទ្ធិគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងការ បង្កើតថ្មី(រួមទាំងប្រកាសណីយបត្រដែលបានចុះបញ្ជី និងអត្ថប្រយោជន៍នៃការដាក់ពាក្យសុំ ប្រកាសណីយបត្រ មួយ)ប្រភេទរុក្ខជាតិ ពូជរុក្ខជាតិ ពាណិជ្ជសញ្ញាដែលបានចុះបញ្ជី ឬមិនបានចុះបញ្ជី ការរចនាដែលបានចុះបញ្ជី ឬមិនបានចុះបញ្ជី ទម្រង់សៀគ្វី និងរាល់សិទ្ធិផ្សេងៗទៀតដែលជាលទ្ធផល នៃសកម្មភាពបញ្ញានៅក្នុងវិស័យ ឧស្សាហកម្ម វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬសិល្បៈនៅកន្លែងណាមួយទូទាំងពិភពលោក។

"អ្នកលក់" សំដៅដល់បុគ្គល ក្រុមហ៊ុនដែលផ្តល់ជូនសម្រាប់លក់ ឬលក់ទំនិញ ឬសេវាកម្មដែលមាននៅលើ គេហទំព័រនេះ។

"សេវាកម្ម" សំដៅដល់សេវាកម្មទាំងឡាយណាដែលផ្តល់ជូនដោយ Shop168.me ដែលតាមរយៈសេវាកម្មនេះ បុគ្គល ឬក្រុមហ៊ុនអាចលក់ ឬទិញទំនិញ ឬសេវាកម្មដែលមាននៅលើគេហទំព័រនេះ។

"គេហទំព័រ" សំដៅដល់គេហទំព័រអ៊ីនធឺណិតដែលតាមរយៈគេហទំព័រនេះ Shop168.me ផ្តល់ជូនសេវាតាម កាលវេលានាពេលបច្ចុប្បន្ន

"អ្នកប្រើប្រាស់ម្នាក់" "អ្នកប្រើប្រាស់ច្រើននាក់" ដែលមានបញ្ជាក់នៅប្រការ ១២ និង ១៣ សំដៅដល់ អ្នកទិញ ឬអ្នកលក់ ឬក្រៅពីនេះគឺអ្នកដែលប្រើប្រាស់គេហទំព័រនេះ

"VAT" សំដៅដល់អាករលើតម្លៃបន្ថែមណាមួយ ឬអាករលើការប្រើប្រាស់ផ្សេងៗ។

"យើងខ្ញុំ (we)", "យើងខ្ញុំ (us)", "របស់យើងខ្ញុំ", "របស់យើងផ្ទាល់" និង "Shop168.me" ត្រូវបានប្រើប្រាស់ផ្លាស់ប្តូរ គ្នានៅក្នុងកិច្ចព្រមព្រៀងនេះ ហើយពាក្យអស់នេះសំដៅដល់ Shop168.me

"លោកអ្នក" "របស់លោកអ្នក" សំដៅលោកអ្នកផ្ទាល់ មិនថាលោកអ្នកជាអ្នកទិញ និង/ឬអ្នកលក់ឡើយ តាមការចាំបាច់ ឬបើមិនដូច្នេះទេ និងជាអ្នកស្នង និងអ្នកតំណាងដែលបានទទួលការអនុញ្ញាត។ និង

"ព័ត៌មានរបស់លោកអ្នក" រួមមានរាល់ព័ត៌មានទាំងអស់ដែលលោកអ្នកផ្តល់ជូនយើងខ្ញុំនៅក្នុងគេហទំព័រនេះ ដែលរួមមានជាអាទិ៍តាមការសមស្រប៖

() ព័ត៌មានលម្អិតអំពីការចុះឈ្មោះរបស់លោកអ្នក ដែលរួមមានឈ្មោះ និងព័ត៌មានលម្អិតអំពីអាសយដ្ឋាន

() ព័ត៌មានលម្អិតអំពីប័ណ្ណឥណទានរបស់លោកអ្នក

() មតិត្រឡប់ មតិយោបល់ ព្រមទាំងការអោយពិន្ទុណាមួយ និងទាំងអស់ដែលលោកអ្នកបានផ្តល់ និងអំពី លោកអ្នកស្របតាមវិធានប្រព័ន្ធកម្រិតគុណភាព

() ព័ត៌មានអំពីទំនិញ និងសេវាកម្មណាមួយដែលអ្នកបានបង្ហោះនៅលើគេហទំព័រនេះ

() ព័ត៌មានដែលយើងដឹងអំពីអ្នកដោយសារការប្រើប្រាស់គេហទំព័រនេះរបស់លោកអ្នក ដែលរួមមានជាអាទិ៍ តាមរយៈទំនិញ និងសេវាកម្មដែលលោកអ្នកបានបង្ហោះនៅលើគេហទំព័រនេះ ប្រសិនបើលោកអ្នកជា អ្នកលក់ព្រមទាំងទំនិញ និងសេវាកម្មដែលលោកអ្នកបានដេញថ្លៃយក និង/ឬទិញ ប្រសិនបើលោកអ្នកជា អ្នកទិញ។

 

ផ្នែកទី២៖ លក្ខខណ្ឌពាណិជ្ជកម្ម

ពាណិជ្ជកម្មលើគេហទំព័រនេះ

.១ ដោយសារយើងខ្ញុំពុំបានចូលរួមក្នុងការលក់ ព្រមទាំងទិញទំនិញ និងសេវាកម្មណាមួយនៅលើគេហទំព័រ នេះ ក្រៅពីការផ្តល់ជាកន្លែងសម្រាប់ធ្វើពាណិជ្ជកម្មទំនិញ និងសេវាកម្ម ដែលមានបញ្ជាក់នៅក្នុងប្រកាស ១០.និង១០.៣ សូមលោកអ្នកយល់ព្រម និងយល់ដឹងថា យើងខ្ញុំ៖

..មិនមែនជា ឬធ្វើជាតំណាង ឬធ្វើខ្លួនជាក្រុមហ៊ុនផលិតទំនិញណាមួយដែលត្រូវផ្តល់ជូនសម្រាប់លក់ និង/ឬមានលក់នៅលើគេហទំព័រនេះឡើយ។

..ពុំមានការគ្រប់គ្រងអ្វីទាំងអស់លើ ឬជាតំណាង ឬទទួលថាយើងខ្ញុំគ្រប់គ្រងលើ ស្ថានភាពមួយ ឬច្រើន ដូចបានរៀបរាប់នៅក្នុងប្រការ ៤.៥។

..ពុំមានការគ្រប់គ្រងអ្វីទាំងអស់លើ ឬជាតំណាង ឬទទួលថាយើងខ្ញុំគ្រប់គ្រងលើ ទំនិញ និងសេវាកម្មដែល បានផ្តល់ជូនសម្រាប់លក់នៅលើគេហទំព័រនេះអាចត្រូវបានលក់ដោយស្របច្បាប់ដែរ។

..មិនអាចធានថា ឬតំណាង ឬទទួលថាការពណ៌នានៃទំនិញ និងសេវាកម្មណាមួយនៅលើគេហទំព័រនេះ នឹងមានសុក្រិតភាព

..ពុំមានការគ្រប់គ្រងអ្វីទាំងអស់លើ ឬជាតំណាង ឬទទួលថាអ្នកលក់ ឬអ្នកទិញនឹងបំពេញកាតព្វកិច្ចលក់ និងទិញរៀងគ្នានូវទំនិញ ឬសេវាកម្មដែលមានរៀបរាប់នៅលើគេហទំព័រនេះ។

..មិនអាច និងមិនគ្រប់គ្រង ឬជាតំណាង ឬទទួលថាអ្នកទិញនឹងទូទាត់ថ្លៃទំនិញ និងសេវាកម្មដែលខ្លួនបាន បានបញ្ចូលទៅក្នុងរទេះដាក់ទំនិញនៅលើគេហទំព័រនេះឡើយ

..មិនអាច និងមិនគ្រប់គ្រង ឬជាតំណាង ឬទទួលថាទំនិញ និងសេវាកម្មណាមួយនឹងត្រូវប្រគល់ជូនដល់ អ្នកទិញដោយអ្នកលក់ឡើយ។

..មិនអាច និងមិនធ្វើជាតំណាង ឬទទួលថាយើងខ្ញុំអាចបញ្ជាក់ថាអ្នកណាជាអ្នកទិញ និងអ្នកលក់ឡើយ។

..មិនអាច និងមិនធ្វើជាតំណាង ឬទទួលថាយើងខ្ញុំអាចអនុវត្តការត្រួតពិនិត្យជាក់ស្តែងទៅលើមតិត្រឡប់ មតិយោបល់ ឬការដាក់ពិន្ទុដែលបានផ្តល់ជូនអំពីលោកអ្នកឡើយ។

..១០មិនអាច និងមិនធ្វើជាតំណាង ឬទទួលថាយើងអាចធ្វើបានឡើយ ទោះបីជាមានការត្រួតពិនិត្យផ្ទៀងផ្ទាត់ ណាមួយដែលយើងអាចនឹងអនុវត្តបានស្របតាមប្រការ ១០.៣ បញ្ជាក់អំពីបញ្ហាណាមួយដែលពាក់ព័ន្ធនឹង ព័ត៌មានលម្អិតអំពីប័ណ្ណឥណទានដែលផ្តល់អោយយើងខ្ញុំដោយអ្នកទិញ ឬអ្នកលក់ (ក្នុងករណីដែលអាចមាន) ក្រោមកិច្ចព្រមព្រៀងនេះឡើយ ដោយរួមមានជាអាទិ៍ថា៖

..១០.ព័ត៌មានលម្អិតអំពីប័ណ្ណឥណទានរបស់អ្នកទិញ និងអ្នកលក់ (ក្នុងករណីដែលអាចមាន) ត្រឹមត្រូវ

..១០.មិនលើសពីការកំណត់ឥណទាន

..១០.ប័ណ្ណឥណទានមិនមានរាយការណ៍ថាត្រូវបានលួច

..១០.អ្នកលក់ ឬអ្នកទិញមានសិទ្ធិអនុញ្ញាតអោយប្រើប្រាស់ប័ណ្ណឥណទាន ឬ

..១០.បើមិនដូច្នេះទេ ប័ណ្ណឥណទានត្រូវបានប្រើប្រាស់ដោយស្របច្បាប់ ព្រមទាំង

..១១នឹងមិនចូលរួមក្នុងការវិវាទណាមួយរវាងអ្នកទិញ និងអ្នកលក់ដែលកើតឡើងដោយសារ ឬពាក់ព័ន្ធនឹង ការលក់ និងទិញទំនិញ និងសេវាកម្មណាមួយនៅលើគេហទំព័រនេះ ឬជាមួយកិច្ចព្រមព្រៀងនេះឡើយ។

 

ការផ្តល់សេវា

.យើងខ្ញុំនឹងផ្តល់សេវាកម្មជូនលោកអ្នក។

.យើងខ្ញុំនឹងផ្តល់ជូនលោកអ្នកនូវឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់មួយដើម្បីចូលប្រើប្រាស់ តាមការចាំបាច់។
.យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែ ឬផ្លាស់ប្តូរឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់ដែលលោកអ្នក ពេញចិត្តនៅពេលណាមួយក៏បាន ហើយនឹងជូនដំណឹងលោកអ្នកចំពោះការកែប្រែនេះ (តាមអ៊ីម៉ែលតាមការ ដែលអាចធ្វើបាន)។

.លោកអ្នកយល់ព្រមផ្តល់បរិក្ខារ ការតភ្ជាប់បណ្តាញ និងកម្មវិធីចាំបាច់ទាំងអស់ដើម្បីចូលមកប្រើប្រាស់ គេហទំព័រនេះ។

 

ថ្លៃសេវា

.ការចុះឈ្មោះ និងធ្វើពាណិជ្ជកម្មលើការទិញ និងបង្កើតមុខទំនិញ ឬសេវាកម្មនៅលើគេហទំព័រនេះគឺមិនគិត ថ្លៃសេវាឡើយ។

.២ ការលក់នៅលើគេហទំព័រ Shop168.me នឹងត្រូវគិតថ្លៃប្រតិបត្តិការទៅលើគណនី Shop168.me របស់ លោកអ្នក។នេះគឺជាលក្ខខណ្ឌមួយនៃការប្រើប្រាស់សេវាដែលលោកអ្នកបានព្រមព្រៀង ហើយលក្ខខណ្ឌនេះ និងរចនាសម្ព័ន្ធថ្លៃសេវា វិធានចេញវិក្កយបត្រ និងប័ណ្ណឥណទាន គឺដូចមានរៀបរាប់នៅក្នុងវិក្កយបត្រទូទាត់ ប្រាក់។ ប្រសិនបើលោកអ្នកមិនយល់ព្រមតាមលក្ខខណ្ឌនេះ នោះសូមកុំទទួលយកលក្ខខណ្ឌទាំងនេះ។

.យើងអាចជ្រើសរើសផ្លាស់ប្តូររចនាសម្ព័ន្ធថ្លៃសេវា វិធានចេញវិក្កយបត្រ និងប័ណ្ណឥណទានតាមកាលវេលា ហើយការផ្លាស់ប្តូរនេះនឹងមានប្រសិទ្ធភាពភ្លាមៗ។

.យើងខ្ញុំអាចជ្រើសរើសផ្លាស់ប្តូររចនាសម្ព័ន្ធថ្លៃសេវា វិធានចេញវិក្កយបត្រ និងប័ណ្ណឥណទានតាមកាលវេលាសម្រាប់ព្រឹត្តិការណ៍ផ្សព្វផ្សាយជំរុញការលក់ ហើយការផ្លាស់ប្តូរនេះនឹងមានប្រសិទ្ធភាពសម្រាប់កាលបរិច្ឆេទ ដែលបានបញ្ជាក់ នៅពេលដែលយើងខ្ញុំបង្ហោះការផ្សព្វផ្សាយជំរុញការលក់នៅលើគេហទំព័រនេះ។

.៥ យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែ ឬលុបចោលនូវសេវាកម្មណាមួយ ឬដកចេញសេវាកម្មដែលបានផ្តល់ ជូនណាមួយ។នៅក្នុងករណីដែលយើងខ្ញុំណែនាំអំពីសេវាកម្មថ្មី ថ្លៃសេវាណាមួយសម្រាប់សេវាកម្មនេះនឹងមាន សុពលភាពចាប់ពីពេលដាក់អោយដំណើរការសេវាកម្មនោះ លើកលែងតែមានបញ្ជាក់ផ្សេងពីនេះ។

.លើកលែងតែមានបញ្ជាក់ផ្សេងពីនេះ រាល់ថ្លៃសេវាទាំងអស់ត្រូវសម្រង់ជាដុល្លារអាមេរិក (ឬរូបិយប័ណ្ណ ក្នុងស្រុក) ហើយត្រូវរួមបញ្ចូលទាំង VAT/ពន្ធអាករ។

.អ្នកប្រើប្រាស់នានាមានសិទ្ធិលក់មុខទំនិញ ឬសេវាកម្មនៅលើគេហទំព័រនេះ ដោយត្រូវបង់ថ្លៃសេវាពាក់ព័ន្ធ ផ្សេងៗ។ ការបង់ថ្លៃនេះពុំមែនជាការទិញសិទ្ធិចូលទៅប្រើប្រាស់គេហទំព័រជាក់ស្តែងដែលនៅតែជាទ្រព្យសម្បត្តិ របស់Shop168.me ឡើយ ហើយយើងខ្ញុំសូមរក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់យើងខ្ញុំក្នុងការដាក់ការផ្សព្វផ្សាយ ពាណិជ្ជកម្មរបស់ភាគីទីបីនៅលើទំព័រទាំងនេះដោយមិនបាច់មានការយល់ព្រមពីលោកអ្នក ឬទូទាត់ប្រាក់ជូន លោកអ្នកឡើយ។

 

អ្នកលក់

.ដោយយោងតាមប្រការ ៤ និងប្រការ៩ លោកអ្នកអាចបង្ហោះទំនិញ និងសេវាកម្មដែលលោកអ្នកមាន បំណងផ្តល់ជូនសម្រាប់លក់នៅលើគេហទំព័រនេះ។

.អ្នកយល់ព្រមថាភ្នាក់ងារដែលបានតែងតាំងរបស់យើងខ្ញុំ ឬយើងខ្ញុំនឹងអាចទទួលយកមូលប្បទានបត្រ ឥណទានរបស់អ្នក និង/ឬប័ណ្ណឥណទានរបស់អ្នកតាមដែលអាចធ្វើបាន។

.ក្រៅពីសិទ្ធិផ្សេងៗដែលយើងអាចមាននៅក្នុងកិច្ចព្រមព្រៀងនេះ ប្រសិនបើលោកអ្នកមិនគោរពតាមប្រការ ៤.២ យើងខ្ញុំអាចហាមឃាត់លោកអ្នកមិនអោយចូលរួមក្នុងសកម្មភាពណាមួយដែលមាននៅលើគេហទំព័រនេះ ឬប្រើប្រាស់សេវាកម្មនេះ។

.ប្រសិនបើលោកអ្នកធ្វើដូច្នោះ លោកអ្នកត្រូវយល់ព្រម និងធានាចំពោះអ្នកទិញទំនិញ និងសេវាកម្មទាំងនេះ ព្រមទាំងធានាដាច់ដោយឡែកចំពោះយើងខ្ញុំថា៖

..ព័ត៌មានរបស់លោកអ្នក៖

...ត្រឹមត្រូវ និងមិនក្លែងក្លាយ បោកបញ្ឆោត ឆបោក ឬក្លែងបន្លំ

...មិនរំលោភលើសិទ្ធិលើកម្មសិទ្ធិបញ្ញារបស់ភាគីទីបី

...ត្រូវបានធ្វើឡើងស្របតាមច្បាប់ដែលមានជាធរមានទាំងអស់ បទប្បញ្ញត្តិរដ្ឋាភិបាល ឬគោលការណ៍ ណែនាំនានា

...មិនមែនជាព័ត៌មានប្រឌិត គម្រាមកំហែង ឬប្រមាថមើលងាយ ឬបើមិនដូច្នោះទេមិនមែនជាការបង្កើត ការបៀតបៀន

...មិនមានផ្ទុកព័ត៌មានសម្ងាត់ ឬការសម្ងាត់ពាណិជ្ជកម្មរបស់ភាគីទីបីណាមួយ លុះត្រាតែអ្នកបានទទួល ការយល់ព្រមពីម្ចាស់ភាគីទីបីនោះសិន

...មិនមានផ្ទុកមេរោគណាមួយ worms, Trojan horses ឬក៏កម្មវិធី ឬទិន្នន័យប្រឆាំងផ្សេងៗ មិនថាជាការ ភ្ជាប់មកជាមួយ ឬបង្កប់នៅក្នុងកម្មវិធី ឬទិន្នន័យផ្សេងៗឡើយ

...នឹងមិនបង្ខូចកេរ្តិ៍ឈ្មោះ (អត្ថបទ ឬពាក្យសម្តីបង្ខូចកេរ្តិ៍ឈ្មោះ) របស់បុគ្គលដទៃ ឬបញ្ជូនព័ត៌មានបោក បញ្ឆោត ឬមិនត្រឹមត្រូវប្រភេទណាមួយ មិនថាជាលក្ខណៈបុគ្គល ឬពាណិជ្ជកម្មឡើយ និង

...មិនមានផ្ទុករូបភាពអាសអាភាសន៍កុមាររូបភាពរួមភេទជាមួយសត្វ ឬការបង្ហាញអោយឃើញច្បាស់ អំពីផ្លូវភេទណាមួយផ្សេងទៀត រូបភាពអាសគ្រាម ឬសម្ភារៈប្រមាថមើលងាយ

..២ លោកអ្នកគឺជាម្ចាស់ស្របច្បាប់នៃទំនិញ និងសេវាកម្មដែលអ្នកកំពុងផ្តល់ជូនសម្រាប់លក់នៅលើ គេហទំព័រនេះ ហើយលោកអ្នកមានសមត្ថភាពស្របច្បាប់ដើម្បីសម្រេចការលក់ ហើយបញ្ជូនឈ្មោះទំនិញ និង សេវាកម្មទៅអោយអ្នកទិញជោគជ័យ។

..លោកអ្នកនឹងមិនភ្ជាប់ទៅគេហទំព័រផ្សេង ឬបញ្ចូលការពណ៌នាអំពីទំនិញ និងសេវាកម្មដែលលោកអ្នក មិនបានផ្តល់ជូនសម្រាប់លក់នៅលើគេហទំព័រនេះ។

.ក្រៅពីប្រការ ៤.៤ លោកអ្នកត្រូវតំណាង និងធានាចំពោះយើងខ្ញុំ និងធានាដាច់ដោយឡែកចំពោះអ្នកទិញ ជោគជ័យថា៖

..ទំនិញ និងសេវាកម្មដែលលោកអ្នកផ្តល់ជូនសម្រាប់លក់ និងលក់នៅលើគេហទំព័រនេះ៖

...មានតម្លៃសមរម្យសម្រាប់គោលបំណងមួយ ឬច្រើនដើម្បីអោយទំនិញប្រភេទនេះត្រូវបានទិញ ជាទូទៅដោយសារមានហេតុផលក្នុងការរំពឹងទុកថានឹងសមស្របចំពោះបញ្ហានានា ដោយរួមមានជាអាទិ៍ ការពណ៌នា និងតម្លៃរបស់ទំនិញទាំងនោះ ព្រមទាំង

...ឆ្លើយតបនឹងការពណ៌នាដែលអ្នកបានបង្ហោះនៅលើគេហទំព័រនេះ និង

...ប្រសិនបើលក់ដុំ នោះនឹងត្រូវគ្នាជាមួយគំរូណាមួយ និង

...មិនមានការខ្វះចន្លោះ និង

...ពុំមានជាប់ព័ន្ធនឹងការបន្ទុក ឬការទាមទារណាមួយដូចជាអ្នកទិញនឹងអាចមានកម្មសិទ្ធិលើទំនិញទាំង នោះដោយស្ងប់ស្ងាត់។

..សេវាកម្មដែលលោកអ្នកផ្តល់ជូនសម្រាប់លក់ និងលក់នៅលើគេហទំព័រនេះ៖

...នឹងផ្តល់ជូនប្រកបដោយការយកចិត្តទុកដាក់ និងជំនាញ ហើយ

...២ សម្ភារៈទាំងឡាយដែលបានផ្គត់ផ្គង់ពាក់ព័ន្ធនឹងសេវាកម្មនេះ នឹងមានតម្លៃសមរម្យសម្រាប់គោល បំណងដែលត្រូវផ្គត់ផ្គង់សេវាទាំងនេះ និង

...៣ ប្រសិនបើអ្នកទិញ ប្រាប់លោកអ្នកអោយដឹងអំពីគោលបំណងជាក់លាក់ដែលត្រូវតម្រូវអោយមាន សេវាកម្មនេះ ឬលទ្ធផលដែលអ្នកទិញមានបំណងសម្រេចបាននូវសេវាកម្មទាំងនេះ នោះសេវាកម្មទាំងនោះ និង សម្ភារៈណាមួយដែលពាក់ព័ន្ធនឹងសេវាកម្មទាំងនោះនឹងត្រូវមានតម្លៃសមហេតុផលសម្រាប់គោលបំណងនោះ ឬ ត្រូវមានលក្ខណៈ និងគុណភាពដែលអាចសម្រេចបានលទ្ធផលតាមការរំពឹងទុក

..ទំនិញ និង/ឬសេវាកម្មដែលលោកអ្នកផ្តល់ជូនសម្រាប់លក់ និងលក់នៅលើគេហទំព័រនេះ៖

...នឹងត្រូវផ្តល់ជូនសម្រាប់លក់ ហើយត្រូវបានលក់ ស្របតាមច្បាប់នៃប្រទេសកម្ពុជា

...អាចត្រូវបានផ្តល់ជូនដោយស្របច្បាប់សម្រាប់លក់និងត្រូវលក់នៅលើគេហទំព័រនេះ បើមិនដូច្នោះទេ ត្រូវធានាថាការផ្តល់ជូន និងការលក់ទំនិញ និងសេវាកម្មទាំងនោះ នឹងមិនរំលោភលើច្បាប់ណាមួយឡើយ។

.៦ អ្នកលក់អាចកំណត់តម្លៃបម្រុង ឬតម្លៃអប្បបរមាសម្រាប់ទំនិញ និងសេវាកម្ម ប៉ុន្តែក្នុងករណីដែលអាចមាន តម្លៃបម្រុង ឬតម្លៃអប្បបរមានោះ ចាំបាច់ត្រូវកំណត់នៅក្នុងព័ត៌មានដែលបានផ្តល់ជូនអំពីទំនិញ និងសេវាកម្ម ដែលអាចអនុវត្តនូវតម្លៃបម្រុង និងតម្លៃអប្បបរមា ឬបើមិនដូច្នេះទេត្រូវបញ្ចេញទៅអោយបុគ្គលណាម្នាក់ដែល នៅពេលណាមួយ។

.នៅក្នុងព័ត៌មានដែលបានផ្តល់ជូនអំពីទំនិញ ឬសេវាកម្មដែលអ្នកលក់ផ្តល់ជូនសម្រាប់លក់ ឬលក់នៅលើ គេហទំព័រនេះ អ្នកលក់ចាំបាច់ត្រូវកំណត់លក្ខខណ្ឌសម្រាប់ការលក់ទំនិញ ឬសេវាកម្មដែលរួមមានដូច ខាងក្រោម៖

..មិនថាទំនិញនេះគឺជាការលក់ស្តង់ដារ គូប៉ុងក្រោយការលក់ដែលបានធានាឬការផ្តល់ជូនសម្រាប់ ជំរុញការលក់ ឬការរួមបញ្ចូលគ្នានៃប្រភេទផ្សេងៗខាងលើក៏ដោយ

..ប្រសិនបើអាច ត្រូវមានលក្ខខណ្ឌតម្រូវអប្បបរមានៃការទិញ

..នៅក្នុងករណីមុខទំនិញ ឬសេវាកម្មលក់ក្នុងតម្លៃផ្សព្វផ្សាយ

..កាលបរិច្ឆេទ និងពេលវេលាបើក និងបិទនៃកម្មវិធីផ្សព្វផ្សាយជំរុញការលក់

..លក្ខខណ្ឌទូទាត់ប្រាក់

..លក្ខខណ្ឌនៃការប្រគល់

..គោលការណ៍ផលចំណេញ

..ពន្ធ អាករ និងថ្លៃចំណាយ (ដែលរួមមានជាអាទិ៍ VAT ឬពន្ធលើការប្រើប្រាស់ផ្សេងៗ គយ ព្រមទាំងអាករ និងពន្ធលើការនាំចូលផ្សេងៗ) ជាការចំណាយរបស់អ្នកទិញ និង

..លើកលែងតែមានបញ្ជាក់ផ្ទុយពីនេះតម្លៃណាមួយនឹងត្រូវគិតជារូបិយប័ណ្ណក្នុងស្រុករបស់អ្នក

..១០ថាទាំងតម្លៃទិញ និងលក់ នឹងត្រូវចាត់ទុកថាបានបូកបញ្ចូល VAT រួចហើយ។

 

ហើយអ្នកលក់យល់ព្រមថាលក្ខខណ្ឌទាំងនេះនឹងរួមបញ្ចូលបញ្ហាណាមួយដែលបានកំណត់ក្រោមកិច្ចសន្យា នេះដោយរួមមានទាំងបញ្ហាទាំងឡាយដែលបានកំណត់នៅក្នុងប្រការ១០.., ១០.., និង១០.៤ ក៏ដូចជា បញ្ហាដែលមានបញ្ជាក់នៅក្នុងគោលការណ៍ណែនាំរបស់Shop168.me ផងដែរ។

 

 

អ្នកទិញ

.លោកអ្នកយល់ព្រម និងធានាចំពោះអ្នកលក់នីមួយៗ ព្រមទាំងធានាដាច់ដោយឡែកចំពោះយើងខ្ញុំថា៖

..ព័ត៌មានរបស់លោកអ្នក៖

...ត្រឹមត្រូវ និងមិនក្លែងក្លាយ បោកបញ្ឆោត ឆបោក ឬក្លែងបន្លំ

...មិនរំលោភលើសិទ្ធិលើកម្មសិទ្ធិបញ្ញារបស់ភាគីទីបី

...ត្រូវបានធ្វើឡើងស្របតាមច្បាប់ដែលមានជាធរមានទាំងអស់ បទប្បញ្ញត្តិរដ្ឋាភិបាល ឬគោលការណ៍ ណែនាំនានា

...មិនមែនជាព័ត៌មានប្រឌិត គម្រាមកំហែង ឬប្រមាថមើលងាយ ឬបើមិនដូច្នោះទេមិនមែនជាការបង្កើត ការបៀតបៀន

...មិនមានផ្ទុកព័ត៌មានសម្ងាត់ ឬការសម្ងាត់ពាណិជ្ជកម្មរបស់ភាគីទីបីណាមួយ លុះត្រាតែអ្នកបានទទួល ការយល់ព្រមពីម្ចាស់ភាគីទីបីនោះសិន

...មិនមានផ្ទុកមេរោគណាមួយ worms, Trojan horses ឬក៏កម្មវិធី ឬទិន្នន័យប្រឆាំងផ្សេងៗ មិនថាជាការ ភ្ជាប់មកជាមួយ ឬបង្កប់នៅក្នុងកម្មវិធី ឬទិន្នន័យផ្សេងៗឡើយ

...នឹងមិនបង្ខូចកេរ្តិ៍ឈ្មោះ (អត្ថបទ ឬពាក្យសម្តីបង្ខូចកេរ្តិ៍ឈ្មោះ) របស់បុគ្គលដទៃ ឬបញ្ជូនព័ត៌មានបោក បញ្ឆោត ឬមិនត្រឹមត្រូវប្រភេទណាមួយ មិនថាជាលក្ខណៈបុគ្គល ឬពាណិជ្ជកម្មឡើយ

..លោកអ្នកមានលទ្ធភាពស្របច្បាប់ក្នុងការទិញទំនិញ ឬសេវាកម្មណាមួយដែលលោកអ្នកដេញថ្លៃបាន ឬបើមិនដូច្នោះទេនឹងពុំមានការរំលោភច្បាប់ណាមួយក្នុងការទិញទំនិញ ឬសេវាកម្មទាំងនោះ។

..លោកអ្នកនឹងមិនដេញថ្លៃយកទំនិញ ឬសេវាកម្មណាមួយនៅលើគេហទំព័រនេះឡើយ លុះត្រាតែលោក អ្នកអាច ហើយមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទូទាត់ថ្លៃទំនិញ ឬសេវាកម្មទាំងនោះ។

..ការទិញទំនិញ ឬសេវាកម្មណាមួយនៅលើគេហទំព័រនេះគឺជាហានិភ័យទាំងស្រុងរបស់លោកអ្នក។

..៥ ពាក់ព័ន្ធនឹងវិសាលភាពដែលអនុញ្ញាតដោយច្បាប់ អ្នកលក់អាចមិនរាប់បញ្ចូលរាល់ខ លក្ខខណ្ឌ  និងការ ធានាទាំងអស់មិនថាជាការបង្ហាញ ការធានាដែលមានការនៅក្នុងច្បាប់ ការប្រកាស ច្បាប់ពាក់ព័ន្ធ ឬក្រៅពីនេះ ដែលពាក់ព័ន្ធនឹងទំនិញ និងសេវាកម្មទាំងនោះ នៅក្នុងប្រតិបត្តិការលក់របស់អ្នកលក់ទាំងអស់ទាក់ទងនឹងទំនិញ ឬសេវាកម្មដែលលោកអ្នកអាចទិញពីអ្នកលក់នេះនៅលើគេហទំព័រនេះ និង

..ប្រសិនបើលោកអ្នកនឹងដេញថ្លៃយកទំនិញ និងសេវាកម្មសម្រាប់មនុស្សពេញវ័យ នោះលោកអ្នកត្រូវមាន សិទ្ធិស្របច្បាប់ក្នុងការទិញទំនិញ និងសេវាកម្មទាំងនោះ។

 

ការធ្វើពាណិជ្ជកម្ម

.គោលការណ៍សម្រាប់ធ្វើពាណិជ្ជកម្មនៅលើគេហទំព័រនេះមានដូចខាងក្រោម៖

..លោកអ្នកចំាបាច់ត្រូវតែមិនពាក់ព័ន្ធនឹងការសម្របសម្រួលតម្លៃដើម្បីទាក់ទាញអ្នកផ្សេងទៀតអោយធ្វើ ការលក់ក្នុងតម្លៃមិនស្មើគ្នា។

..រាល់ទំនិញដែលមានរាយឈ្មោះនៅលើគេហទំព័រនេះ ចាំបាច់ត្រូវតែមានស្ថានភាពល្អដោយគ្មានការខ្វះ ចន្លោះ

..រាល់ទំនិញទាំងអស់ ចាំបាច់ត្រូវដឹកប្រគល់អោយនៅក្នុងរយៈពេល ៧២ម៉ោង (ថ្ងៃធ្វើការ) បន្ទាប់ពី បញ្ជាក់ថាទិញ (លើកលែងថ្ងៃចុងសប្តាហ៍)

 

៧ ការលក់ និងទិញទំនិញ ឬសេវាកម្ម

.យើងខ្ញុំនឹងជូនដំណឹងអ្នកលក់ និងអ្នកទិញជោគជ័យអំពីការលក់ជោគជ័យ (ប្រសិនបើមាន) នូវទំនិញ ឬ សេវាកម្មណាមួយដោយអ៊ីម៉ែលស្វ័យប្រវត្តិ និង (ឬ) ការហៅទូរស័ព្ទ។

.យើងខ្ញុំមិនចូលរួមក្នុងការលក់ និងទិញទំនិញ និងសេវាកម្មណាមួយឡើយ ក្រៅពីការផ្តល់កន្លែងសម្រាប់ធ្វើ ពាណិជ្ជកម្ម និងដូចមានរៀបរាប់ខាងលើ ដូច្នេះយើងខ្ញុំនឹងមិនទទួលការប្រគល់ត្រឡប់វិញនូវទំនិញនិងសេវាកម្ម ណាមួយដែលបានទិញនៅលើគេហទំព័រនេះឡើយ ព្រោះយើងខ្ញុំមិនមែនជាអ្នកលក់។ អាស្រ័យហេតុនេះ លោកអ្នកចាំបាច់ត្រូវធ្វើការសាកសួរដោយផ្ទាល់ទៅកាន់អ្នកលក់អំពីលក្ខណៈនានារបស់ទំនិញ និងសេវាកម្មនេះ ដែលរួមមានជាអាទិ៍ ភាពខ្វះចន្លោះ ភាពមិនសក្តិសមនឹងគោលបំណងជាក់លាក់មួយ ឬការមិនប្រគល់ទំនិញ និងសេវាកម្ម តាមឆន្ទានុសិទ្ធិផ្ទាល់របស់អ្នកលក់ទាំងនោះ ហើយទំនិញ ឬសេវាកម្មអាចត្រូវបានជំនួសថ្មី ឬមាន ការប្រគល់ប្រាក់អោយវិញ។ រាល់ការទាមទារអោយប្រគល់ប្រាក់វិញ ត្រូវធ្វើឡើងក្នុងរយៈពេល ៤៨ម៉ោងបន្ទាប់ពី ទទួលបានទំនិញដែលបានទិញហើយ។

 

ផ្នែកទី៣៖ លក្ខខណ្ឌទូទៅ

Shop168.me អាចផ្លាស់ប្តូរលក្ខខណ្ឌទាំងនេះ

.យើងខ្ញុំមានឆន្ទានុសិទ្ធិដាច់ខាតក្នុងការផ្លាស់ប្តូរលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះនៅពេលណាមួយក៏បាន។ ប្រសិនបើយើងខ្ញុំធ្វើការផ្លាស់ប្តូរលក្ខខណ្ឌណាមួយនោះ យើងខ្ញុំនឹងបង្ហោះសេចក្តីលម្អិតអំពីការផ្លាស់ប្តូរនោះនៅ លើគេហទំព័រនេះដែលការផ្លាស់ប្តូរនឹងមានសុពលភាពភ្លាមៗ។

.តាមរយៈយល់ព្រមតាមកិច្ចព្រមព្រៀងនេះ លោកអ្នកក៏ត្រូវយល់ព្រម និងភ្ជាប់កាតព្វកិច្ចចំពោះការផ្លាស់ប្តូរ ណាមួយដែលធ្វើឡើងដោយយើងខ្ញុំក្រោមប្រការ ៨ នេះផងដែរ។ នៅក្នុងករណីណាក៏ដោយ ការប្រើប្រាស់ សេវាកម្មបន្តរបស់លោកអ្នក បន្ទាប់ពីការផ្លាស់ប្តូរលក្ខខណ្ឌណាមួយនៃកិច្ចព្រមព្រៀងនេះមានប្រសិទ្ធភាពស្រប តាមប្រការ.នឹងត្រូវចាត់ទុកថាជាការយល់ព្រមរបស់លោកអ្នកចំពោះការផ្លាស់ប្តូរលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។

សេវាកម្មទាំងនេះនឹងត្រូវដំណើរការឡើងវិញសម្រាប់លោកអ្នក។

 

ការប្រើប្រាស់សេវាកម្មShop168.me ជាលក្ខណៈពាណិជ្ជកម្ម

.១ យើងខ្ញុំមិនអាច និងមិនទទួលខុសត្រូវចំពោះសហគ្រាសពាណិជ្ជកម្មណាមួយដែលលោកអ្នកអាចធ្វើជា កម្មសិទ្ធិករនៃទំនិញ ឬសេវាកម្មណាមួយដែលលោកអ្នកបានជ្រើសរើសដើម្បីលក់ ឬទិញដោយទុកចិត្តនៅលើ គេហទំព័រនេះឡើយ។ ប្រព័ន្ធកុំព្យូទ័រ ធនធានបណ្តាញ ឬសេវាកម្មទាំងឡាយរបស់យើង គឺជាផ្នែកមួយនៃ សកម្មភាពអាជីវកម្ម ឬរកប្រាក់ចំណេញប៉ុណ្ណោះ។ជាពិសេស៖

..ប្រសិនបើលោកអ្នក ឬអ្នកដែលលោកអ្នកអនុញ្ញាតអោយប្រើប្រាស់គណនីរបស់លោកអ្នក ជ្រើសរើស ពឹងផ្អែកលើគេហទំព័រនេះ ប្រព័ន្ធកុំព្យូទ័រ ធនធានបណ្តាញ ឬសេវាកម្មទាំងឡាយរបស់យើងនៅក្នុងទម្រង់ណា មួយដែលគាំទ្រចំពោះសកម្មភាពអាជីវកម្ម ឬរកប្រាក់ចំណេញមួយនោះ លោកអ្នកនឹងធ្វើដូច្នេះដោយហានិភ័យ ផ្ទាល់របស់ខ្លួន។ ហើយ

..ការផ្សព្វផ្សាយពាណិជ្ជកម្ម ចរន្តទូទាត់តាមប័ណ្ណឥណទាន ឧបករណ៍ឥណពន្ធផ្ទាល់ និងទម្រង់បែបបទ ចុះឈ្មោះអេឡិចត្រូនិកគឺជាឧទាហរណ៍ទាំងអស់នៃការប្រើប្រាស់សេវាកម្មនេះជាលក្ខណៈពាណិជ្ជកម្ម ដែល លោកអ្នកចាំបាច់ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះហានិភ័យដែលអាចកើតមានឡើង។

.សេវាកម្មដែលមាននៅលើគេហទំព័រនេះ ត្រូវបានផ្តល់ជូនលោកអ្នកដោយផ្ទាល់ ហើយលោកអ្នកមិនអាច លក់បន្ត ធ្វើពាណិជ្ជកម្ម ឬប្តូរសិទ្ធិក្នុងការប្រើប្រាស់សេវាកម្មនេះរបស់លោកអ្នកទៅអោយអ្នកផ្សេង ឬភាគីទីបី ដែលគ្មានការអនុញ្ញាតអោយប្រើប្រាស់សេវាកម្មនេះឡើយ។

 

១០វិវាទ

១០.លោកអ្នក និងShop168.me ចាំបាច់ត្រូវអនុវត្តតាមនីតិវិធីសម្រាប់ដោះស្រាយវិវាទណាមួយពាក់ព័ន្ធនឹង ឬដែលកើតចេញពីកិច្ចព្រមព្រៀងនេះ ស្របតាមប្រការ១១មុនពេលចាប់ផ្តើមដំណើរការបណ្តឹងណាមួយ (លើកលែងតែបណ្តឹងស្វែងរកការបន្ធូរបន្ថយភ្លាមៗជាបន្ទាន់)

១០.នីតិវិធីសម្រាប់ដោះស្រាយវិវាទមួយមានដូចខាងក្រោម៖

១០..ទីមួយ លោកអ្នក ឬShop168.me អាចជូនដំណឹងទៅភាគីម្ខាងទៀតអំពីលក្ខណៈនៃវិវាទនេះ ("លិខិត ជូនដំណឹង") ហើយលោកអ្នក និងShop168.me នឹងស្វែងរកការចរចាដើម្បីដោះស្រាយក្នុងរយៈពេល១៤ថ្ងៃធ្វើការបន្ទាប់ពីទទួលបានលិខិតជូនដំណឹងនេះ។

១០..ទីពីរ ក្នុងករណីដែលការចរចាមិនបានទទួលជោគជ័យ លោកអ្នក និងShop168.me នឹងត្រូវស្វែងរក ការព្រមព្រៀងគ្នាដោយមានការតែងតាំងអ្នកសម្រុះសម្រួលដើម្បីដោះស្រាយវិវាទនេះក្នុងរយៈពេល ៥ថ្ងៃបន្ថែម ទៀត ហើយក្នុងករណីដែលមិនអាចសម្រេចបាននូវការព្រមព្រៀងណាមួយនោះ អ្នកសម្រុះសម្រួលនឹងត្រូវ តែងតាំងដោយ Shop168.me និង

១០..ក្នុងករណីដែលនៅតែមិនអាចទទួលបានដំណោះស្រាយនោះ ប្រសិនបើមានមជ្ឈត្តករច្បាប់ វិវាទនេះ ត្រូវដោះស្រាយជាចុងក្រោយស្របតាមច្បាប់ និងបទប្បញ្ញត្តិដែលមានចែងនៅក្នុងច្បាប់នៃប្រទេសកម្ពុជា។

 

១១គោលការណ៍ប្រគល់ប្រាក់វិញ

១១. Shop168.me នឹងមិនទទួលខុសត្រូវចំពោះថ្លៃចំណាយលើទំនិញដែលត្រូវប្រគល់មកវិញឡើយ។

១១.ប្រសិនបើអ្នកទិញមានសិទ្ធិទាមទារអោយប្រគល់ប្រាក់វិញដោយសារមូលហេតុណាមួយនោះ ការប្រគល់ ជូនវិញនេះត្រូវបន្ថែមទៅលើគណនីរបស់អ្នកទិញ។

១១.អ្នកទិញមានសិទ្ធិស្នើអោយទូទាត់ប្រាក់នេះទៅក្នុងគណនីធនាគាររបស់ខ្លួនបាន។ ក្នុងករណីនេះ Shop168.me នឹងមិនទូទាត់ប្រាក់នេះទៅក្នុងគណនីធនាគាររបស់ភាគីទីបីឡើយ។

១១.៤ រាល់ការទាមទារអោយប្រគល់ប្រាក់វិញត្រូវមានភ្ជាប់ជាមួយនូវវិក្កយបត្រច្បាប់ដើម និងបង្កាន់ដៃទទួល ប្រាក់។

 

ការប្រគល់ទំនិញ

រាល់ទំនិញនឹងត្រូវប្រគល់ជូននៅក្នុងរយៈពេល ១-ថ្ងៃ (ថ្ងៃធ្វើការ) បន្ទាប់ពីធ្វើការបញ្ជាទិញនៅក្នុងតម្លៃដែល បានបញ្ជាក់ ដោយផ្អែកលើទីតាំងរបស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើមានការយឺតយ៉ាវ Shop168.meនឹងជូនដំណឹងដល់អតិថិជនអំពីការយឺតយ៉ាវនេះ។ ប៉ុន្តែប្រសិនបើ Shop168.me បានយកទំនិញទៅប្រគល់ជូន ហើយ តែមិនជួបនឹងអតិថិជននៅទីតាំងដែលបានបញ្ជាក់ក្នុងអាសយដ្ឋានដឹកជញ្ជូនវិញនោះ អតិថិជននឹងត្រូវ បង់ថ្លៃការមកប្រគល់ទំនិញជាលើកទីពីរតាមការបញ្ជានេះទៅអោយ Shop168.me

 

ភាពមានស្តុក

ស្តុកនៃទំនិញទាំងអស់ដែលផ្តល់ជូន គឺមានកម្រិត។Shop168.me នឹងខិតខំប្រឹងប្រែងអោយអស់ពីលទ្ធភាព ក្នុងការបញ្ឈប់ការផ្តល់ជូននៅពេលអស់ស្តុកភ្លាម។ ប៉ុន្តែប្រសិនបើនៅតែមានការផ្តល់ជូនមុនទំនិញនោះបន្ទាប់ពីស្តុកត្រូវបានលក់នោះ Shop168.me នឹងគ្រាន់តែទទួលខុសត្រូវក្នុងការប្រគល់ប្រាក់ដែលបានបង់រួច ប៉ុណ្ណោះ ដោយសារមិនអាចបំពេញតាមការបញ្ជាទិញនេះនៅក្នុងតម្លៃដែលបានផ្សព្វផ្សាយ។


គោលការណ៍ភាពជាឯកជន

 តើយើងនឹងប្រមូលព័ត៌មានអ្វីខ្លះ?

 យើងប្រមូលព័ត៌មានពីលោកអ្នកនៅពេលលោកអ្នកចុះឈ្មោះនៅលើគេហទំព័ររបស់យើងខ្ញុំ ធ្វើការបញ្ជាទិញ ជាវជាប្រចាំនូវព្រឹត្តិបត្ររបស់យើងខ្ញុំ ឬបំពេញទម្រង់បែបបទណាមួយ។

នៅពេលធ្វើការបញ្ជាទិញ ឬចុះឈ្មោះនៅលើគេហទំព័ររបស់យើងខ្ញុំ តាមការសមស្រប លោកអ្នកអាចនឹងត្រូវ ស្នើសុំអោយបញ្ចូលឈ្មោះ អាសយដ្ឋានអ៊ីមែល ឬអាសយដ្ឋានផ្ញើសំបុត្ររបស់លោកអ្នក។ ប៉ុន្តែលោកអ្នកអាច ចូលមើលគេហទំព័ររបស់យើងខ្ញុំដោយអនាមិក។

តើយើងប្រើប្រាស់ព័ត៌មានរបស់លោកអ្នកសម្រាប់ធ្វើអ្វីខ្លះ?

ព័ត៌មានណាមួយដែលយើងប្រមូលបានពីលោកអ្នកអាចត្រូវបានប្រើប្រាស់នៅក្នុងវិធីណាមួយខាងក្រោម៖

·         បង្កើតព័ត៌មានផ្ទាល់ខ្លួនអំពីបទពិសោធន៍របស់លោកអ្នក 
(ព័ត៌មានរបស់លោកអ្នកជួយយើងខ្ញុំអោយធ្វើ ការឆ្លើយតបកាន់តែប្រសើរចំពោះតម្រូវការបុគ្គល)

 ·         ដើម្បីកែលម្អគេហទំព័ររបស់យើងខ្ញុំ
(យើងខ្ញុំព្យាយាមជាប្រចាំដើម្បីកែលម្អការផ្តល់ជូនពីគេហទំព័ររបស់យើងខ្ញុំដោយផ្អែកលើព័ត៌មាន និង មតិត្រឡប់ដែលយើងខ្ញុំបានទទួលពីលោកអ្នក)

 ·         ដើម្បីកែលម្អសេវាអតិថិជន
(ព័ត៌មានរបស់លោកអ្នកនឹងជួយយើងខ្ញុំក្នុងការឆ្លើយតបបានកាន់តែប្រកបដោយប្រសិទ្ធភាពចំពោះការ ស្នើសុំសេវាអតិថិជនរបស់លោកអ្នក និងគំាទ្រតម្រូវការ)

 ·         ដើម្បីដំណើរការប្រតិបត្តិការ គ្រប់គ្រងការប្រកួតប្រជែង ផ្សព្វផ្សាយជំរុញការលក់ ស្ទង់មតិ ព្រមទាំងលក្ខណៈផ្សេងៗទៀត

 ·         ពណ៌មានរបស់លោកអ្នក មិនថាជាព័ត៌មានសាធារណៈ ឬឯកជនឡើយនឹងមិនត្រូវបានលក់ ដោះដូរ ផ្ទេរ ឬផ្តល់អោយក្រុមហ៊ុនផ្សេងណាមួយដោយសារមូលហេតុណាមួយ ដោយគ្មានការ យល់ព្រមពីលោកអ្នក ក្រៅពីសម្រាប់គោលបំណងដឹកជញ្ជូនទំនិញដែលលោកអ្នកបានទិញ ឬ សេវាកម្មដែលលោកអ្នកបានស្នើសុំឡើយ។

 

   ដើម្បីផ្ញើសារជាទៀងទាត់

 ·         អាសយដ្ឋានអ៊ីមែលដែលលោកអ្នកផ្តល់ជូនសម្រាប់ដំណើរការបញ្ជាទិញអាចត្រូវបានប្រើប្រាស់ ដើម្បីផ្ញើជូនលោកអ្នកនូវព័ត៌មាន និងការធ្វើបច្ចុប្បន្នភាពផ្សេងៗពាក់ព័ន្ធនឹងការបញ្ជាទិញរបស់ លោកអ្នក បន្ថែមពីលើការទទួលបានព័ត៌មាន និងការធ្វើបច្ចុប្បន្នភាព អំពីក្រុមហ៊ុនតាមឱកាស នានាពាក់ព័ន្ធនឹងព័ត៌មានអំពីផលិតផល ឬសេវាកម្មនោះ ។ល។

 កំណត់សម្គាល់៖ ប្រសិនបើនៅពេលណាមួយលោកអ្នកមានបំណងបញ្ឈប់ការទទួលអ៊ីមែល នាពេល អនាគតយើងខ្ញុំនឹងបញ្ជូលសេចក្តីណែនាំក្នុងការបញ្ឈប់នេះនៅផ្នែកខាងក្រោមបំផុតនៃអ៊ីមែលនីមួយៗ។

 តើយើងការពារព័ត៌មានរបស់លោកអ្នកដោយរបៀបណា?

យើងអនុវត្តវិធានការសន្តិសុខជាច្រើនដើម្បីថែរក្សាសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកនៅពេលលោកអ្នកធ្វើការបញ្ជាទិញ ឬចូល ដាក់ជូន ឬចូលប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។

យើងខ្ញុំផ្តល់ជូននូវការប្រើប្រាស់កុំព្យូទ័រមេដែលមានសន្តិសុខ។ រាល់ព័ត៌មានរស៊ើបដែលបានផ្តល់អោយនឹងត្រូវបញ្ជូនតាមបច្ចេកវិទ្យាSecureSocketLayer (SSL) ហើយបន្ទាប់មកបំលែងជាកូដសម្ងាត់ទៅក្នុងមូលដ្ឋានទិន្នន័យផ្គត់ផ្គង់ច្រកផ្លូវទូទាត់ដែលអាចចូលទៅប្រើប្រាស់បានតែដោយអ្នកដែលមានការអនុញ្ញាតអោយមានសិទ្ធិពិសេសនៅក្នុងប្រព័ន្ធនេះប៉ុណ្ណោះ ព្រមទាំងតម្រូវអោយមានការរក្សាភាពសម្ងាត់នៃព័ត៌មានផងដែរ។

 

 តើយើងប្រើប្រាស់ cookies ឬ?

ពិតជាប្រើប្រាស់ (Cookiesគឺជាឯកសារតូចៗដែលគេហទំព័រ ឬអ្នកផ្តល់សេវាផ្ទេរទៅកន្លែងរក្សាទុកទិន្នន័យក្នុង កុំព្យូទ័ររបស់លោកអ្នកតាមរយៈកម្មវិធីអ៊ីនធឺណិតរបស់លោកអ្នក (ប្រសិនបើលោកអ្នកអនុញ្ញាត) ដែលអាចធ្វើ អោយគេហទំព័រ ឬប្រព័ន្ធផ្តល់សេវាស្គាល់កម្មវិធីអ៊ីនធឺណិតរបស់លោកអ្នក ហើយចាប់យក និងចងចាំព័ត៌មាន មួយចំនួន)

យើងប្រើប្រាស់ cookiesដើម្បីជួយចងចាំ និងដំណើរការមុខទំនិញ ឬសេវាកម្មនៅក្នុងរទេះទំនិញរបស់លោកអ្នក យល់ និងរក្សាទុកចំណង់ចំណូលចិត្តរបស់លោកអ្នកសម្រាប់ការចូលមើលលើកក្រោយ និងរក្សាទុកជាដាននៃ ការផ្សព្វផ្សាយពាណិជ្ជកម្ម។

 

 ការភ្ជាប់បណ្តាញរបស់ភាគីទីបី

ពេលខ្លះ តាមឆន្ទានុសិទ្ធិរបស់យើងខ្ញុំ យើងអាចបញ្ចូល ឬផ្តល់ជូនភាគីទីបីនូវផលិតផល ឬសេវាកម្មនៅលើ គេហទំព័ររបស់យើងខ្ញុំបាន។គេហទំព័ររបស់ភាគីទីបីទាំងនេះ មានគោលការណ៍ភាពជាឯកជនដាច់ដោយ ឡែក និងឯករាជ្យ។ អាស្រ័យហេតុនេះយើងខ្ញុំពុំមានទំនួលខុសត្រូវ ឬការទទួលខុសត្រូវចំពោះខ្លឹមសារ និង សកម្មភាពនៃគេហទំព័រដែលបានភ្ជាប់ទាំងនេះឡើយ។ ប៉ុន្តែ យើងខ្ញុំព្យាយាមការពារសុចរិតភាពនៃគេហទំព័ររបស់យើងខ្ញុំ ហើយសូមស្វាគមន៍ចំពោះមតិត្រឡប់អំពីគេហទំព័រទាំងនេះ។

 

 គោលការណ៍ភាពឯកជនភ្ជាប់បណ្តាញសុទ្ធ

គោលការណ៍ភាពឯកជនក្នុងបណ្តាញនេះ អនុវត្តតែចំពោះព័ត៌មានដែលប្រមូលបានតាមរយៈគេហទំព័ររបស់ យើងខ្ញុំ និងមិនអនុវត្តចំពោះព័ត៌មានដែលប្រមូលបានដោយមិនភ្ជាប់បណ្តាញឡើយ។

ការយល់ព្រមរបស់លោកអ្នក

តាមរយៈការប្រើប្រាស់គេហទំព័រយើងខ្ញុំ លោកអ្នកយល់ព្រមចំពោះគោលការណ៍ភាពឯកជនរបស់យើងខ្ញុំ។

ការផ្លាស់ប្តូរគោលការណ៍ភាពឯកជនរបស់យើងខ្ញុំ

ប្រសិនបើយើងខ្ញុំសម្រេចចិត្តផ្លាស់ប្តូរគោលការណ៍ភាពឯកជនរបស់យើងខ្ញុំនោះ យើងខ្ញុំនឹងបង្ហោះការផ្លាស់ប្តូរ ទាំងនោះនៅលើគេហទំព័រនេះនិង/ឬដាក់កាលបរិច្ឆេទនៃការកែតម្រូវគោលការណ៍ ភាពឯកជននេះដូចខាងក្រោម។

 

គោលការណ៍នេះត្រូវបានកែតម្រូវចុងក្រោយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣