គោលការណ៍ធានាសងប្រាក់វិញរបស់Shop168

លោកអ្នកអាចសងផលិតផលត្រលប់មកវិញ នៅពេលដែលលោកអ្នកទិញពី Shop168.me  

លោកអ្នកអាចប្តូរយកជាទឹកប្រាក់ ឬយកផលិតផលត្រលប់មកវិញ ក្នុងករណី:

 1. លោកអ្នកត្រូវតែទំនិញពីអ្នកលក់ណាដែលស្ថិតនៅក្រោមគោលការណ៍សងលុយនេះ និងមានវិក័យប័ត្រត្រឹមត្រូវ
 2. អ្នកមិនទទួលបានទំនិញ  
 3. ទំនិញមិនដូចនៅក្នុងរូប
 4. ទំនិញខូច
 5. ទំនិញដែលបានទិញពីអ្នកលក់ជនជាតិខ្មែរ
 6. លោកអ្នកបានបង់ប្រាក់តាម Pay&;Go

រយះពេលធានាសងជាទឹកប្រាក់វិញ:

 • ១៤ថ្ងៃបន្ទាប់ពីបញ្ជាទិញ ហើយមិនទាន់ទទួលបានទំនិញ
 • ១៤ថ្ងៃបន្ទាប់ ប្រសិនបើផលិតផលនោះមិនដូចពិពណ៌នា ឬមិនដូចក្នុងរូបភាព

ឧទាហរណ៏:

 • លោកអ្នកទទួលបានទំនិញខុសទាំងស្រុង ដូចជាលោកអ្នកទិញឆ្នាំងសាក តែទទួលបានកាសទៅវិញ។
 • លោកអ្នកទិញទំនិញបីមុខ តែទទួលបានតែពីរមុខ។
 • ទំនិញខូចទាំងមិនទាន់បានប្រើ។
 • បាត់របស់នៅក្នុងប្រអប់ ដូចជាលោកអ្នកទិញទូរស័ព្ទ តែទទួលបានតែកាសមួយប៉ុណ្ណោះ។
 • ករណីខុសលក្ខណៈនៃទំនិញ ដូចជាលោកអ្នកទិញទំនិញថ្មី តែទទួលបានទំនិញមួយទឹកទៅវិញ។
 • ករណីខុសទំហំនៃទំនិញ ដូចជាលោកអ្នកទិញអាវទំហំM តែទទួលបានទំហំLទៅវិញ។