អំពីSHOP

Shop168.me គឺជាគេហទំព័រលក់ដូរទំនិញ និងសេវាកម្មនៅក្នុងប្រទេសកម្ពុជាដែលអាចអោយអ្នកលក់ និងអ្នកទិញជួបគ្នាដើម្បីធ្វើទិញលក់ទំនិញ និងសេវាកម្មស្ទើរតែគ្រប់ប្រភេទ។

ដំណើរការរបស់ Shop168.me

អ្នកប្រើប្រាស់ណាម្នាក់ក៏អាចដាក់បញ្ចូលមុខទំនិញ ឬសេវាកម្មសម្រាប់លក់នៅលើគេហទំព័រនេះតាមរយៈ អ៊ីនធឺណិតបានដែរ។ អ្នកលក់កំណត់តម្លៃ ហើយផ្តល់ព័ត៌មានលម្អិតដោយមានភ្ជាប់រូបភាពមកជាមួយ។ អ្នកប្រើប្រាស់ដទៃទៀតអាចទាញយកមុខទំនិញ ឬសេវាកម្មទាំងនេះមកមើល ហើយទិញ។

Shop168.me នឹងគិតប្រាក់កម្រៃជើងសារពីអ្នកលក់ចំពោះរាល់ការលក់ដែលទទួលបានជោគជ័យ។

ទំនិញ និងសេវាកម្មទាំងអស់ដែលមាននៅលើគេហទំព័រ Shop168.me គឺជារបស់អ្នកលក់ ហើយ Shop168.me គ្រាន់តែជាគេហទំព័រមួយដែលជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងអ្នកទិញ និងអ្នកលក់ប៉ុណ្ណោះ។

Shop168.me ធ្វើការទូទាត់ប្រាក់តាមរយៈការបញ្ជូនប្រព័ន្ធសេវាកម្មបន្ថែមដល់អ្នកប្រើប្រាស់ ដើម្បីជួយអោយ អ្នកលក់ទទួលបានប្រាក់ពីអ្នកទិញកាន់តែឆាប់រហ័ស ក៏ដូចជាជួយអ្នកលក់ក្នុងការសម្រុះសម្រួលការទូទាត់ ប្រាក់ដែលពួកគេបានទទួលពីអ្នកទិញផងដែរ។

លោកអ្នកមិនចាំបាច់ចាកចេញពីផ្ទះដើម្បីទិញអ្វីមួយដែលលោកអ្នកចង់បានឡើយ ដោយគ្រាន់តែចុចរកមើល ទំនិញដែលលោកអ្នកចង់បាន ហើយបញ្ជាទិញទំនិញទាំងនេះ នោះលោកអ្នកនឹងទទួលបានទំនិញទាំងនេះ នៅក្នុងរយៈពេលមួយ ឬពីរ (1-2) ថ្ងៃសម្រាប់អ្នកនៅក្នុងទីក្រុងភ្នំពេញ។

ចំណាំ៖ ការដឹកជញ្ជូននឹងត្រូវពន្យាពេល ក្នុងអំឡុងពេលនៃពិធីបុណ្យផ្សេងៗ តែលោកអ្នកនៅតែអាចបញ្ជាទិញបានដូចធម្មតា នៅក្នុងគេហទំព័រ។ បន្ទាប់មក យើងនឹងទាក់ទងទៅអ្នក ដើម្បីដឹកជញ្ជូន ក្រោយពេលចប់ពិធីបុណ្យ។

Shop168.me គឺជាទីផ្សារដ៏ងាយស្រួលមួយដែលបើក ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ និងអាចមើល បានគ្រប់ទីកន្លែងដែលមានប្រព័ន្ធអ៊ីនធឺណិត។

ការលក់ និងការទិញតាមអ៊ីនធឺណិតគឺជាមធ្យោបាយដ៏ល្អប្រសើរមួយសម្រាប់ទាក់ទាញអ្នកប្រើប្រាស់ទាំងអស់ ទាំងនៅក្នុងប្រទេស និងទូទាំងសកលលោក។


ទំនាក់ទំនងយើងខ្ញុំ

#368, St. 163, Olympic quarter, Chamkarmorn district, Phnom Penh, Cambodia, 12312

e-mail: info@shop168.me

facebook: www.facebook.com/shop168.me
twitter: @shop168me


សំណួរដែលមានជាញឹកញាប់បំផុត

Q: តើ Shop168.me ជាអ្វី?

A: Shop168.me គឺជាគេហទំព័រលក់ដូរទំនិញ និងសេវាកម្មនៅក្នុងប្រទេសកម្ពុជាថ្មីបំផុត ដែលអ្នកប្រើប្រាស់គ្រប់រូប អាចទិញ-លក់ផលិតផលផ្សេងៗបាន។

Q: ខ្ញុំមិនអាចបញ្ចូលរូបភាពតំណាងគណនីផ្ទាល់ខ្លួនបាន។ តើមកពីមូលហេតុអ្វី?

A: លោកអ្នកអាចបញ្ចូលរូបភាពទាំងនេះបានក្នុងប្រភេទជា .png, .jpg, .gif ហើយលោកអ្នកមិនអាចបញ្ចូលរូបភាពដែលមានទំហំលើសពី 2Mb ឡើយ។

Q: ហេតុអ្វីបានជារូបភាពតំណាងគណនីផ្ទាល់ខ្លួនរបស់ខ្ញុំប្តូរទ្រង់ទ្រាយបន្ទាប់ពីដាក់បញ្ចូលហើយ?

A: លោកអ្នកគួរតែបញ្ចូលរូបភាពដែលមានរាងជាការ៉េ (យើងសូមណែនាំអោយលោកអ្នកប្រើប្រាស់ទំហំ 184x184px)

Q: តើខ្ញុំអាចលក់ផលិតផលទាំងអស់របស់ហាងដោយរបៀបណា?

A: លោកអ្នកគួរតែចុចនៅលើច្នុចកែវពង្រីកនៅផ្នែកខាងលើបំផុតនៃហាងនេះ

Q: តើខ្ញុំអាចសរសេរមតិយោបល់មួយដោយមានការជូនដំណឹងដល់អ្នកប្រើប្រាស់ជាក់លាក់ណាម្នាក់បានដែរឬទេ? 

A: ពិតជាបាន។ លោកអ្នកគ្រាន់តែវាយឈ្មោះអ្នកប្រើប្រាស់នោះជាមួយសញ្ញា @ (ឧទាហរណ៍@vichdaIs តើនេះជាផលិតផលល្អឬ?) 

Q: តើខ្ញុំលុបចោលការបញ្ជាទិញរបស់ខ្ញុំដោយរបៀបណា?

A: លោកអ្នកគួរប្រាប់តាមរយៈការហៅទូរស័ព្ទដែលលោកអ្នកអាចរកបាននៅលើទំព័រអ្នកលក់នីមួយៗ

Q: តើខ្ញុំបញ្ជូនផលិតផលមកវិញដោយរបៀបណា?

A: លោកអ្នកគួរទាក់ទងជាមួយសេវាអតិថិជនរបស់អ្នកលក់ (លេខទូរស័ព្ទមាននៅលើទំព័ររបស់អ្នកលក់)

Q: ខ្ញុំធ្លាប់មានបញ្ហាជាមួយនឹងរទេះដាក់ទំនិញខ្ញុំ តើខ្ញុំអាចធ្វើអ្វីបានខ្លះ?

A: បញ្ហារទេះដាក់ទំនិញ ជាធម្មតាកើតឡើងដោយសារមូលហេតុមួយ ឬច្រើនដូចខាងក្រោម៖

មូលហេតុ សេចក្តីលម្អិត
Cookies មិនបានដំណើរការ ត្រូវប្រាកដថាកម្មវិធីអ៊ីនធឺណិតរបស់លោកអ្នកទទួលយក cookiesពី Shop168.me
Cookies ខូច ប្រសិនបើ cookiesរបស់ Shop168.meមិនត្រូវបានបិទទេ ហើយ លោកអ្នកនៅតែមានបញ្ហា ព្យាយាមលុបcookiesនិងcache រួច បិទកម្មវិធីអ៊ីនធឺណិតរបស់លោកអ្នក ហើយព្យាយាមម្តងទៀត។
Masterclock កាលបរិច្ឆេទ/ម៉ោងនៅក្នុងកុំព្យូទ័ររបស់លោកអ្នកកំណត់មិនត្រឹមត្រូវ។
ការកំណត់ Firewall កុំព្យូទ័ររបស់លោកអ្នកមានfirewall ហួសកំណត់។
ចំនួនមុខទំនិញ មុខទំនិញដែលលោកអ្នកព្យាយាមបញ្ចូលទៅក្នុងរទេះទំនិញអាចអស់ ស្តុក ឬលោកអ្នកអាចនឹងព្យាយាមទិញមុខទំនិញនោះច្រើនជាងចំនួន យើងដែលមាននៅក្នុងស្តុក។
អ៊ីនធឺណិត browser ហួសកំណត់ លោកអ្នកប្រើប្រាស់កម្មវិធីអ៊ីនធឺណិតទាបជាង InternetExplorer 9
ក្រៅពីមូលហេតុខាងលើ ប្រសិនបើនៅតែមិនអាចដោះស្រាយបញ្ហាបានសូមបិទរួចបើកកុំព្យូទ័រ ឡើងវិញ ឬព្យាយាមជាមួយកុំព្យូទ័រផ្សេងទៀត។

 តើលោកអ្នកមានចម្ងល់អ្វីបន្ថែមទៀតទេ? គ្រាន់តែសួរយើងខ្ញុំដោយបំពេញ បែបបទផ្តល់មតិយោបល់

 រួចផ្ញើមកយើងខ្ញុំ

 

វិធីបញ្ជាទិញ

 អ្នកអាចប្រតិបត្តិក្នុងការបញ្ជាទិញផលិតផលគ្រប់យ៉ាងនៅក្នុងគេហទំព័រ Shop168.me ដោយ រាប់ចាប់ពីផលិតផលម៉ាកថ្មី រហូតដល់ផលិតផលដែលពិបាកក្នុងការស្វែងរក។

 នៅពេលដែលអ្នកទិញតាមរយៈ Shop168.me គឺអ្នកកំពុងតែទិញដោយផ្ទាល់ទៅអ្នកលក់ ដែលបានចុះឈ្មោះ នៅក្នុងគេហទំព័ររបស់យើង។ មានន័យថា អ្នកប្រហែលជាបង់ប្រាក់តិច ជាងអ្វីដែលជាធម្មតា អ្នកធ្លាប់បង់នៅកន្លែងផ្សេងទៀត ទៅលើផលិតផលដែលដូច ឬស្រដៀងគ្នា។ វាក៏មានន័យថា អ្នកអាចមានទំនុកចិត្ត ទៅលើប្រតិបត្តិការនៃការ បញ្ជាទិញរបស់ អ្នកដែរ។ 

ដើម្បីទទួលយកបទពិសោធន៍ដ៏ល្អនៃការទិញទំនិញ តាមរយៈ Online សូមកត់ចំណាំនូវ ចំណុចណែនាំខាងក្រោមនេះ៖

 ១. ពិនិត្យមើលចំណាត់ថ្នាក់របស់អ្នកលក់នោះ និងអានមតិយោបល់របស់គាត់

 ២. អានដោយប្រុងប្រយ័ត្នទៅលើពិពណ៌នារបស់ផលិតផល និងលក្ខណៈពិសេសរបស់វា

 ៣. ប៉ាន់ស្មានទៅលើតម្លៃនៃការដឹកជញ្ជូន ទៅកាន់កន្លែងរបស់អ្នក ដោយចុចទៅលើ ប្រអប់ ដែលមានពាក្យថា “វាយតម្លៃនៃការដឹកជញ្ជូន” នៅខាងស្តាំនៃទំព័រ របស់ផលិតផលនោះ។

 ៤. ប្រសិនបើអ្នកមិនច្បាស់កន្លែងណាមួយ អ្នកអាចសួរទៅអ្នកលក់ដោយការផ្ញើសារ ឬនៅពេលដែលអ្នកបញ្ជាទិញ។

 ៥.  ប្រៀបធៀបការផ្តល់ជូន ឬតម្លៃដែលស្រដៀងគ្នា ពីអ្នកលក់ផ្សេងគ្នា

 ៦. ចុចលើពាក្យថា “ចុចដើម្បីទិញ” តែមួយគត់ នៅពេលដែលអ្នកប្រាកដថា អ្នកចង់ទិញ ផលិតផលមួយនោះ ពីអ្នកលក់ម្នាក់នោះ។ 

 ៧. ចុចលើពាក្យថា “ទូទាត់លុយ” ដើម្បីបំពេញពត៌មានក្នុងការទំនាក់ទំនង អាស័យដ្ឋាន និង ដាក់ការបញ្ជាទិញ ដោយចុចលើពាក្យថា “បញ្ជូនសំណើរ”។

 ៨. ត្រូវចំណាំថា ប្រតិបត្តិការទាំងអស់នៅលើ គេហទំព័រ Shop168.me គឺកំពុងតែធ្វើជាមួយ នឹងអ្នកទិញដោយផ្ទាល់ ដែលពួកគេត្រូវបានទទួលស្គាល់ដោយច្បាប់។

 ៩. បន្ទាប់ពីការបញ្ជាទិញរួច សូមពិនិត្យមើលអ៊ីម៉ែលរបស់អ្នក ដើម្បីមើលវិក្ក័យបត្រ។

 ១០. ពេលដែលអ្នកទទួលបានទំនិញ សូមភ្ជាប់ឈ្មោះរបស់អ្នក ដើម្បីវាយតម្លៃទៅ លើអ្នកលក់នោះ។

 ១១. សូមនិយាយថា “ទេ” ចំពោះអ្នកលក់ណាដែលព្យាយាម រំលងចោលការប្រើប្រាស់ប្រព័ន្ធ នៃការបញ្ជាទិញរបស់គេហទំព័រ Shop168.me។

 ១២. ស្វែងរកមើលដំបូន្មាន ពីអ្នកទិញដែលជាមិត្តរបស់អ្នក ចំពោះមតិយោបល់របស់គាត់ ទៅលើផលិតផលនោះ។

 ១៣. សូមទាក់ទងមកក្រុមការងាររបស់ Shop168.me តាមរយៈបែបបទនៃការផ្តល់មតិ យោបល់ ប្រសិនបើអ្នកកត់សំគាល់ឃើញអាកប្បកិរិយា ណាមួយដែលមិនគប្បី។

 ពេលដែលអ្នកចុះឈ្មោះ នៅក្នុងគេហទំព័រ Shop168.me អ្នកនឹងតម្រូវឲ្យយល់ព្រមទៅលើ លក្ខខណ្ឌរបស់យើង។ សូមប្រាកដថាអ្នកបានអានវា។

 សូមរីករាយ និងទុកចិត្តក្នុងការទទួលយកបទពិសោធន៍នៃការទិញទំនិញជាមួយ គេហទំព័រ Shop168.me ។

 ប្រសិនបើអ្នកមានមតិយោបល់ ឬត្រូវការជំនួយ សូមទាក់ទងមកយើងតាមរយៈ info@shop168.me

 

វិធីបង់ប្រាក់

            បង់ប្រាក់ពេលទទួលបានទំនិញ

អ្នកអាចបង់ប្រាក់បន្ទាប់ពីទទួលបានទំនិញ។ សូមមេត្តាពិនិត្យទំនិញ មុននឹងចុះហត្ថលេខាលើ វិក្ក័យបត្រ។

            បង់ប្រាក់តាម Pay & Go

ប្រសិនបើអ្នកមានគណនី Pay&Go អ្នកអាចបង់ប្រាក់ដោយ បញ្ចូលនូវលេខកូដ Pay&Go របស់អ្នក ក្នុងដំណើរការនៃការបញ្ជាទិញ។ បន្ទាប់មក អ្នកនឹងទទួលបានសារមួយ នៅលើទូរស័ព្ទដៃរបស់អ្នក ជាមួយនឹងលេខកូដសំងាត់។ សូមបញ្ចូលលេខកូដសំងាត់នោះ ដើម្បីបញ្ជាក់ពីការបញ្ជាទិញ របស់អ្នក។ សំរាប់ពត៌មានបន្ថែមសូមចូលទៅក្នុងអាស័យដ្ឋាននេះ៖ http://paygo24.com/HowToPay